លួចកាច់កម៉ូតូនៅស្រុកបរិបូរណ៍់មកជាប់អន្ទាក់ប៉ូលីស នៅស្រុករលាប្អៀរ
កំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលដេញប្រផាប់ចាប់ប្រភីងតាំងពីភូមិដំរីកូន ឃុំអញ្ចាញរូង ស្រុក បរិបូរណ៍ រហូតមកដល់ចំណុចភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ទើបចាប់ខ្លួនបាន ក្រោយ ពី ធ្វើ សកម្មភាពលួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៨ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ក្នុងពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាព ម្ចាស់ម៉ូតូបានដឹងភ្លាមៗផង
ដែរ និង បានប្តឹងទៅសមត្ថកិច្ច ព្រមទាំងបានព្យាយាមជិះម៉ូតូដេញតាមគេចតាំពីចំណុចភូមិដំរីកូន ឃុំអញ្ចាញរូង
ស្រុកបរិបូណ៍។
ដោយឡែកកម្លាំងសមត្ថកិច្ចស្រុកបរបូរណ៍ ក៏ទំនាក់ទំនងមកការិយាល័យព្រហ្មទណ្ឌខេត្ត និង អធិការដ្ឋាន ក្រុង កំពង់ឆ្នាំង ជួយស្ទាក់ចាប់ជនសង្ស័យខាងលើ រហូតដល់ចំណុច ភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ទើបឃាត់ខ្លួនបាន។
ជនសង្ស័ុយដែលត្រូវសមត្ថកិច្ចចាប់ខ្លួននេះ ឈ្មោះ ហេង វ៉ាន់ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅ ក្នុងភូមិអណ្ដូង ឃុំត្នោត ស្រុកមេសាង ខេត្តព្រៃវែង និង ដកហូតបាន ម៉ូតូ មួយគ្រឿង ម៉ាកហុងដាC ១២៥ ឆ្នាំ ជាកម្មសិទ្ធ របស់ជន
រងគ្រោះឈ្មោះ សែម ភាច ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅក្នុង ភូមិ ឃុំ កើតហេតុខាងលើ ។បច្ចុប្បន្នជន សង្ស័យ រួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីចាត់ការតាមនិតិវិធី ។

No comments