ហេតុផលបីយ៉ាងដែល Pep Guardiola ចាយលុយតិចតែចំណេញច្រើនជាង Jose Mourinho
លោក Jose Mourinho បន្ទោសក្លឹបប្រជែងទឹកលុយមិនឈ្នះ Man City នៅពេលទីផ្សារដោះដូរកីឡាករបើកទ្វារ ទើបធ្វើឲ្យ Man Utd មិនអាចប្រជែងជាមួយក្លឹបរបស់ លោក Pep Guardiola បាន។ លោក Mourinho ថាត្រូវការប្រាក់បន្ថែម បើទោះជាលោកចាយជិត៣០០លានផោន (ប្រហែល ៤០០លានដុល្លារ) ហើយក៏ដោយ។
ខាងក្រោមនេះគឺជាហេតុផលបីយ៉ាង ដែលបង្ហាញថាលោក Pep Guardiola គឺជាគ្រូបង្វឹកដ៏ឆ្លាតវ័យម្នាក់៖ ១ ប្រាក់ឈ្នួលរបស់កីឡាករម្នាក់ៗ

កីឡាករចំណូលថ្មីជ្រើសរើសដោយ លោក Guardiola មានអាយុជាមធ្យម ២៣,៥ ឆ្នាំប៉ុណ្ណោះ ដូចជា Gabriel Jesus និង Leroy Sane ជាដើម ខណៈកីឡាកររបស់លោក Mourinho អាយុច្រើនជាង គិតជាមធ្យម ២៤,៥ ឆ្នាំ៕
ខាងក្រោមនេះគឺជាហេតុផលបីយ៉ាង ដែលបង្ហាញថាលោក Pep Guardiola គឺជាគ្រូបង្វឹកដ៏ឆ្លាតវ័យម្នាក់៖ ១ ប្រាក់ឈ្នួលរបស់កីឡាករម្នាក់ៗ

ក្នុងអំឡុងពីរ រដូវកាលកន្លងមកMan City បានទិញកីឡាករចំនួន ១៣ នាក់ ខណៈដែល Man Utd ទិញបានកីឡាករត្រឹម ប្រាំមួយ នាក់ ប៉ុន្តែតម្លៃពលកម្មកីឡាករមួយៗរបស់លោក Mourinho ថ្លៃជាងជិត២ដង បើធៀបនឹងកីឡាកររបស់ក្លឹប Man City។
គ្រាន់តែប្រាក់ឈ្នួល របស់ Paul Pogba តែឯងជាង ៤០ ម៉ឺនដុល្លារក្នុង១សប្តាហ៍ ឬ ១,៦ លានដុល្លារក្នុង១ខែ ខណៈ David De Gea ប្រាក់ឈ្នួលជាង ២៦៩ ០០០ ដុល្លារក្នុង១សប្តាហ៍។
កាលពីរដូវក្តៅឆ្នាំមុន គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់បានចាយលុយ ៨៩ លានផោន (ប្រហែល ១២០ លានដុល្លារ) ទិញ Paul Pogba។ លើសពីនេះ ក្លឹបបិសាចក្រហម បានចាយលុយលើភ្នាក់ងារទិញដូរកីឡាករជាង ២៦ លានដុល្លារទៀត។ Mourinho ក៏បានជះលុយ ១០០,៨ លានដុល្លារថែមទៀត ដើម្បីនាំយក Romelu Lukaku ពីក្រុម Everton ។
ដោយឡែក Man City ចាយលុយច្រើនជាងគេទិញកីឡាករ Benjamin Mendy ពី Monaco ត្រឹម ៦៦ លានដុល្លារ និង ហ៊ានចាយក្រែលគួរសមទៅលើ Kyle Walker, John Stones និង Bernardo Silva ប៉ុន្តែពួកគេម្នាក់ៗតម្លៃខ្លួនមិនលើសពី ៦៨ លានដុល្លារឡើយ។
២ នាទីដែលកីឡាកររបស់ក្លឹបទាំងពីរចូលលេង
ក្នុងចំណោមកីឡាករទាំង១៣ដែលបានចុះកុងត្រាជាមួយ Man City ក្នុងរដូវកាល ២០១៦-១៧ ពួកគេចូលលេងសរុបបាន ១៥ ៦៨៥ នាទីហើយគិតត្រឹមសប្តាហ៍ទី២០នៃក្របខ័ណ្ឌ Premier League ធៀបនឹងកីឡាករចំណូលថ្មីរបស់ Man Utd ចូលលេងទើបបាន ១២ ៥៩៤ នាទីប៉ុណ្ណោះ។
ជារួមកត្តាសត្យានុម័តទាំងនេះ បង្ហាញថាលោក Guardiola ជាគ្រូបង្វឹកដែលឆ្លាតជាងគេនៅក្នុងទីផ្សារដោះដូរកីឡាករ។
៣ វ័យរបស់កីឡាករ
នាពេលបច្ចុប្បន្ន គ្រូបង្វឹកភាគច្រើនតែងសម្លឹងមើលកីឡាករឆ្នើមវ័យក្មេង ព្រោះអាយុមិនមែនជាតួលេខទេនៅក្នុងពិភពបាល់ទាត់។
No comments