Lindsay Lohan ត្រូវពស់ចឹកពេលទៅដើរលេងនៅប្រទេសថៃ
តារាសម្ដែង Lindsay Lohan បានត្រូវពស់ចឹកពេលទៅដើរកម្សាន្តនៅ ភូកេត ប្រទេសថៃកាលពីថ្ងៃពុធ ដោយបានបង្ហាញតាមរយៈ Instagram Story របស់នាង។
តួរឿង "Mean Girls” រូបនេះបានបង្ហាញវីដេអូមួយដែល បង្ហាញពីស្នាមចង្កូមរបស់សត្វពស់ ចឹកកំភួនជើងខ្លួន មើលទៅពិតជាគួរឲ្យរអា។ នាងបាននិយាយនៅក្នុងវីដេអូនេះថា៖ "ខ្ញុំពិតជាស្រលាញ់ទីនេះខ្លាំងណាស់ ដោយសារតែវាស្រស់ស្អាត... លើកលែងតែស្នាមពស់ចឹកនេះតែប៉ុណ្ណោះ"។

នាងបន្តទៀតថា៖ "សួស្តី! ពេលនេះខ្ញុំនៅ ភូកេត ប្រទេសថៃនៅឡើយ ទីនេះគឺពិតជាស្រស់ស្អាតណាស់ ហើយខ្ញុំក៏ត្រូវបានពស់ចឹកផងដែរ កាលពីថ្ងៃមុន។ ចំណុចវិជ្ជមាននោះគឺ ខ្ញុំមិនអីទេ។ សួស្តីឆ្នាំថ្មី ហើយសូមព្រះប្រទានពរ"។
Lindsay បានចំណាយពេលវេលាជាមួយគ្រួសារខ្លួននៅប្រទេសថៃនេះ ដើម្បីជប់លៀងអបអរបុណ្យគ្រីស្តម៉ាសនិងចូលឆ្នាំថ្មី៕
No comments