ស្វែង សុជាតិ រំភើបមិន​​ស្ទើរ​ ខណៈក្ដោបបានពាន​កំពូល​១​ទៀត​​ ក្នុង​ឆ្នាំ​នេះ

ក្នុងចំណោមភាពយន្តដែលរកចំណូលបានច្រើនជាងគេទាំង ១០ ប្រចំាឆ្នាំរបស់រោងភាពយន្ត Legend Cinema ភាពយន្តខ្មែរដែលផលិតដោយអ្នកស្រី Angelina Jolie ក្នុងខេត្តបាត់ដំបង ដោយ​ជាដក់​ស្រង់​ចេញ​ពី​រឿងពិត និងជាការចងចាំរបស់​កុមារី​កម្ពុជាម្នាក់ គឺរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ទទួលបានពាន​ចំនួន​៣ ពីកម្មវិធី ភាពយន្តប្រចាំឆ្នាំ២០១៧។ ក្នុង​នោះ ២​​ពាន​គឺ​ជា​តំណែង​ចំណាត់​ភាពយន្ត​ និង​១ទៀត​ត្រូវ​បាន​ប្រគល់​ទៅតួ​សម្ដែង​។ ពាន​ទាំង​២​ប្រភេទ​ដែល​ភាពយន្ត​ខាង​លើទទួល​បាន​រួម​មាន​ ទី១ "ពានរង្វាន់ភាពយន្តប្រចាំឆ្នាំ" ក្នុងចំណោមភាពយន្តល្បីទាំង១០ ដែលរាប់បញ្ចូលទាំងភាពយន្តបរទេស ភាពយន្តហូលីវូដល្បីៗចំនួន៥។ ឯទី២​គឺ "ភាពយន្តខ្មែរដែលរកចំណូលបានច្រើនជាងគេប្រចាំឆ្នាំ" ហើយពាននេះ ជារង្វាន់ភាពយន្តខ្មែរប្រចាំឆ្នាំ ត្រូវបានបោះឆ្នោតឱ្យជាប់ដោយមហាជន អ្នកតាមដានទស្សនាភាពយន្តទាំងអស់។ លើសពីនោះក៏មាន "ពានរង្វាន់តួឯកស្រីឆ្នើម" មួយទៀត បានធ្លាក់​ទៅដល់ អ្នកស្រី ស្វែង សុជាតា ដែលសម្តែងក្នុងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដូចគ្នា។ សិល្បការិនីឆ្នើម ស្វែង សុជាតា ក៏បង្ហាញសេចក្តីរំភើបជាពន់ពេក។ អ្នក​ស្រី​ ចាត់​ទុកថា នេះជាកាដូចុងឆ្នាំរបស់ខ្លួន ហើយក៏មិននឹកស្មានថាភាពយន្ត ភាពយន្ត​និយាយ​ពី​ប្រវត្តិ​សាស្រ្ត​ខ្មែរ​ក្រហម​​ ប្រមូលបានពានទាំងអស់នៅថ្ងៃនេះឡើយ​។ មិន​មែន​ទើប​តែ​ម្ដង​នេះ​ទេ ក្នុង​ឆ្នាំ​ដដែល​ តារា​សម្ដែង​ជើង​ចាស់ ស្វែង សុជាតា បាន​​ឱប​ពាន​ "តារា​សម្ដែង​ស្រី​ឆ្នើម​" ម្ដង​ហើយ​ ពី មហោស្រព​ភាព​យន្ត​អន្តរ​ជាតិ​លើក​ទី​៧​(CIFF) កាល​ពី​ថ្ងៃ​ទី៩មីនា ឆ្នាំ​២០១៧​។ កាល​ណោះ​ ភាពយន្ត​ដែល​នាំឲ្យនាង​ឆក់​បាន​តំណែង​នេះ គឺ​រឿង​ «សតិ​ជា​ប់ទ្រុង​» និង​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​​ប៉ា​របស់​ខ្ញុំ»នេះឯង៕

No comments